ឡាន Tesla ពេលនេះ តម្លៃទាបជាងតម្លៃឡានជាមធ្យមនៅអាមេរិក

[ទីផ្សារបរទេស] រថយន្ត Tesla Model 3 និង Model Y ដែលជារថយន្តអគ្គិសនីលក់ដាច់បំផុតមួយទូទាំងសកលលោក ពេលនេះគឺមានតម្លៃទាបជាងតម្លៃជាមធ្យមនៃរថយន្តដែលលក់នៅសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់ Bloomberg។ Bloomberg បានរាយការណ៍ថា សង្គ្រាមនៃតម្លៃរបស់ Tesla នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យ Tesla បាត់បង់ចំណូល ១,២ពាន់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែអ្វីដែលទទួលបានមកវិញគឺធ្វើឲ្យរថយន្តអគ្គិសនីមានតម្លៃស្មើរថយន្តទូទៅ និងរថយន្តភីកអាប់នៅសហរដ្ឋអាមេរិក។ តម្លៃចាប់ផ្ដើមនៃ Tesla Model 3 គឺ ៣៨ ៩៩០ដុល្លារ មុនគិតពន្ធ និងកម្រៃផ្សេងៗ ដែលទាបជាង ៨ ៧០០ដុល្លារ ធៀបនឹងតម្លៃជាមធ្យមនៃរថយន្តនៅអាមេរិក។ រថយន្ត Model 3 នេះដែរ ក៏មានតម្លៃទាបជាង BMW 3-Series ប្រមាណ ៦៥០០ដុល្លារ និងទាបជាង Mercedes-Benz C-Class ប្រមាណ ៥៨០០ដុល្លារ ផងដែរ។ ប្រសិនបើគិតគូរ ប្រាក់ឧបត្តម្ថចំនួន ៧ ៥០០ដុល្លារ … Continue reading ឡាន Tesla ពេលនេះ តម្លៃទាបជាងតម្លៃឡានជាមធ្យមនៅអាមេរិក